ព្រះចៅអធិការ​វត្ត​លុ​ម្ភិ​នី​ល្បើក​ច​ន្លោ​ង (​ហៅ​វត្ត​ច​ន្លោ​ង​) នាំយក​ទេយ្យទាន​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

កាលពី​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ព្រះ​តេជគុណ​ព្រះចៅអធិការ​វត្ត​លុ​ម្ភិ​នី​ល្បើក​ច​ន្លោ​ង (​ហៅ​វត្ត​ច​ន្លោ​ង​) ស្ថិតក្នុង​សង្កាត់​ស្រ​ង៉ែ ក្នុង​សៀមរាប បាន​នាំ​ទេយ្យទាន​រួមមាន​៖ អង្ករ​៥០​គីឡូក្រាម -​ទឹក​សុទ្ធ​២​កេស -​មី​១​កេស -​ត្រីខ​១​យួរ -​ខ្ទះ​៩- ស្រាក់​១១ -​ទឹកដោះគោ​ខាប់​១៦​កំប៉ុង -​ស្ករស ៦.៥​គីឡូក្រាម -​ទឹកត្រី​១១​ដប – ថវិកា​២​សែន​រៀល និង​សម្ភារ​មួយចំនួនទៀត មក​ប្រគល់ជូន​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប នៅ​ទីស្នាក់ការ​របស់​សាខា ។​

​មានប្រសាសន៍​នាឱកាស​នោះ​លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​ព្រះទ័យ​ដ៏​សប្បុរសធម៌ របស់​ព្រះចៅអធិការ​វត្ត​លុ​ម្ភិ​នី​ល្បើក​ច​ន្លោ​ង ក្នុង​ការយក​ព្រះទ័យ​ទុកដាក់​ចូលរួមចំណែក​ម្ម​ភាព​មនុស្សធម៌ និង​បានប្រគល់​នូវ​ទេយ្យទាន​ជា​គ្រឿងឧបភោគ បរិភោគ​នាពេលនេះ គឺ​សបញ្ជាក់​ពី​ទឹក​ព្រះទ័យ​សប្បុរសធម៌​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ និង​ងាយ​រងគ្រោះ​។​

​លោក ស៊ុំ សំអន មានប្រសាសន៍​បន្ថែមថា ក្នុង​ព្រះ​កាយវិកា​ដ៏​មនុស្សធម៌​នេះ គឺជា​ការចូលរួម​រប​ស់​ព្រះពុទ្ធសាសនា ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ហើយ​ទេយ្យទាន​ទាំងនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នឹង​យកទៅ​ប្រើប្រាស់​ឱ្យចំ​គោលដៅ​មនុស្សធម៌ ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៕​