​ថវិកា​ជាង​១០​លាន​រៀល ត្រូវ​បាន​ផ្ដល់​ជូន​មន្ទីរពេទ្យ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧

កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ព្រះសង្ឃ និង​គណៈកម្មាធិការ​វត្ត​ដំណាក់​ក្នុង​ក្រុង​សៀមរាប រួម​ជាមួយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​នាំយក​ថវិកា​ជា​ប្រាក់​រៀល​ចំនួន​១០​លាន​មួយ​សែន​រៀល និង​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​៧០០​ដុល្លា ជូន​ដល់​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ជាការ​ចែករំលែក​នូវ​ទុក្ខ​លំបាក​ដែល​មន្ទីរពេទ្យ​មួយ​នេះ​កំពុង​ជួបប្រទះ ។

​ព្រះ​តេជគុណ ឈ​ន់ ឈឿន មាន​សង្ឃដីកា​ថា ដោយ​មើលឃើញ​នូវ​ការខ្វះខាត​របស់​មន្ទីរ​ពេទ្យ​កុមារ​នេះ ព្រះសង្ឃ រួមជាមួយ​គណកម្មកា​រ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដំណាក់ តែងតែ​បាន​ចូលរួម​ចែករំលែក​នូវ​ថវិកា​ផ្ទាល់ខ្លួន​បន្តិចបន្តួច​ជូន​ដល់​មន្ទីរពេទ្យ​ជា ការជួយ​សម្រាល​ទុក្ខ​លំបាក​មួយចំណែក​តូច ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​នានា​បន្ត​ចូលរួម​ជួយ​មន្ទីរពេទ្យ​កុមារ​នេះ​បន្ត​ទៀត ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ​បាន​បន្ត​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​បន្តទៀត ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​