មនុស្ស​ប្រុស​ស្រី​ចំនួន​០៩​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខុសច្បាប់ រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

លោក​វរសេនីយ៍ត្រី ចែម ចំណាន អធិការរង​ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា មនុស្ស​ប្រុស​ស្រី​ចំនួន​០៩​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខុសច្បាប់ រួមមាន ៖ ១- ឈ្មោះ មុំ សារឿន ហៅ​ភ័​ក្រ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ជួញដូរ​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ២- ឈ្មោះ ជា បាត​លិញ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៩ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៣- ឈ្មោះ វណ្ណ សិត​ធារ៉ា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៤- ឈ្មោះ ឈឿន មករា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៥- ឈ្មោះ ចាំង គាត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៦- ឈ្មោះ ញឹក សីហា ហៅ​ភាព ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៧- ឈ្មោះ ឡេង ស្រី​ពេជ្រ ភេទ​ស្រី ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៨- ឈ្មោះ ត្រា ច័ន្ទ​មុន្នី​រ័ត្ន ភេទ​ស្រី ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ៩- ឈ្មោះ ធឿន ចន្ថា ភេទ​ស្រី ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវបាន​កងកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កសាង​សំណុំរឿង បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​បាន​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​ព្រឹក ។​

​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​បាន រួមមាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​១១​កញ្ចប់ ស្មើនឹង​ទម្ងន់ ៣,៧​ក្រាម (​ទាំង​សំបក​) , ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង ទូរស័ព្ទដៃ​ចំនួន ០៥​គ្រឿង ៕​