មនុស្សម្នា​ក់បាន​ស្លាប់ ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ក្រឡាញ់​

លេ​ា​ក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១៨​និង​៥០​នាទី នា​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ស្ថិតនៅ​ក្នុងភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ បណ្ដាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។

​លេ​ា​ក​វរសេនីយ៍ឯក ជី បេង​ជន បាន​ឲ្យ​ដឹង​បន្ថែមថា ករណីនេះ​គឺ មាន​រថយន្ត​ម៉ាក លុច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 2AS.4731​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​កើតហេតុ​បាន​គេចខ្លួនបាត់ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 1S.1215 បើកបរ​ដោយ​ឈ្មោះ មិត្ត សាំ ភេទ​ប្រុស ជា​ប៉ូលីស​ស្រុក​អង្គរជុំ ខេត្តសៀមរាប ជិះ​ម្នាក់ឯង ក្នុងទិសដៅ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កេ​ី​ត​ហេតុ ។

​លេ​ា​ក​វរសេនីយ៍ឯក ជី បេង​ជន បាន​ឲ្យ​ដឹង​បន្ថែមទៀតថា​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ រីឯ​អ្នកបើកបរ​រថយន្ត បើកបរ​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​ក្រេ​ា​យ​ពេល​កេ​ី​ត​ហេតុ កម្លាំង​នគរបាល​ជំនាញ បាន​ចុះទៅពិនិត្យ​និង​ធ្វេ​ី​ការវាស់វែង និង ធ្វេ​ី​កំណត់ហេតុ ដើម្បី​ស្រាយ​តាម​នីតិវិធី​ច្បាប់ រីឯ​សាកសព​ជនរងគ្រោះ បានប្រគល់​ជូ​ូ​ន​ក្រុមគ្រួសារ​យកទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី ៕​