កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ប្រាសាទបាគង ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ឃុំ​កំពង់​ភ្លុក​


​លោក​វរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​ស្រុក​ប្រាសាទបាគង ដឹកនាំ​ដោយ​លោក នឹម សុវណ្ណ អភិបាលស្រុក​ប្រាសាទបាគង​ស្តីទី បាន​ចុះ​ធ្វើការ​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់​ភ្លុក ចាប់ពី​ចំណុច​ក​ន្ទូ​រ រហូតដល់​ចំណុច​វ​ល្លិ៍​ប្រេង ដោយ​ដកហូត​ក្បាល​បរបាន​ចំនួន ៨ គ្រឿង , របាំង​សាច់​អួន ប្រវែង ១.៧០០ ម៉ែត្រ និង ចម្រឹង ចំនួន ៩០០ ដើម ព្រមទាំង​បាន​ព្រលែង​កូន​ត្រី​ចម្រុះ ចូលក្នុង​បឹង​ធម្មជាតិ​វិញ បាន​ប្រមាណ ២២ គីឡូក្រាម ។

​ក្នុងឱកាស​នោះ លោក នឹម សុវណ្ណ បាន អំពាវនាវ​ឲ្យ​រួមគ្នា​ប្រយុទ្ធប្រឆាំង ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​ធានា​ដល់​និរន្តរភាព​ធនធាន​ជលផល សម្រាប់​ទ្រទ្រង់​ដល់​ជីវភាព​ប្រចាំថ្ងៃ និង សន្តិសុខ​ស្បៀង​នៅ​កម្ពុជា ៕​