ស្ត្រី​ក្រោយពេល​សម្រាលកូន​ត្រូវតែ​យល់ដឹង​ពី​វិធី​ចំនួន​២ ដើម្បី​ទទួលបាន​សុខភាព​ល្អ​ទាំង​ម្តាយ​និង​កូន

លោកស្រី ម៉ា វណ្ណា នាយ​អគារ​សម្ភព​រោគ​ស្ត្រី និង​កុមារ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បី​ទទួលបាន​សុខភាព​ល្អ ស្ត្រី​ទើបតែ​សម្រាលកូន​ត្រូវតែ​យល់ដឹង​ពី​វិធី​ចំនួន​២​គឺ​
-​វិធី​ទី​១ (​ចំណុច​ត្រូវធ្វើ​)៖ ទទួលទាន​ផ្នែក​អាហារូបត្ថម្ភ​រួមមាន ត្រី សាច់ បន្លែ (​ពណ៌​បៃតង​) ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​អនាម័យ​ខ្លួនប្រាណ ដៃ ពេល​បំបៅ​ដោះ​កូន​ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ ចេះ​រៀបចំ​ផែនការ​គ្រួសារ​។​ល​។​
-​វិធី​ទី​២ (​ចំណុច​មិនត្រូវ​ធ្វើ​)៖ កុំ​ឆ្អើ​ភ្លើង កុំ​ផឹកស្រា កុំ​ជក់បារី កុំ​យក​ថ្ម​ស​ង្គ​ត់​ពោះ កុំ​លេប​ឬ​ផឹក​ថ្នាំបុរាណ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ជាដើម​។


​លោកស្រី នាយ​អគារ​សម្ភព​រោគ​ស្ត្រី និង​កុមារ បាន​អំពាវនាវ​ឲ្យ​ស្ត្រី​ក៏ដូចជា​សាច់​ញា​ត្តិ​ក៏ដោយ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ស្ត្រី​ក្រោយពេល​សម្រាលកូន​ក្នុងការ​ថែទាំ​សុខភាព​ឲ្យ​បានល្អ ដោយ​ត្រូវ​ប្រតិបត្តិ​តាម​វិធី​២​ចំណុច​ខាងលើនេះ​។ លោកស្រី​លើកឡើង​បែបនេះ​ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩៕