ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក បាន​ស្រាយ​បំភ្លឺ​លើ​បញ្ហា​តម្លៃ​សេវា​ដឹកជញ្ជូន​អ្នកជំងឺ​


លោកស្រី ឡោ​ត ហឿង ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក ស្រុក​ពួក បាន​ឆ្លើយ បដិសេធន៍​ទាំងស្រុង​ចំពោះ​ភាពមិនប្រក្រតី​លើ​សេវា​ដឹក​អ្នកជំងឺ​នៅ​មណ្ឌល​សុខភាព ថា (​ចំពោះ​តម្លៃ​សេវា​៤០​ម៉ឺន​រៀល​នេះ​គឺ​អត់​មាន​ទេ​ចាស៎​! ទាក់ទង​និង​តម្លៃ​៤០​ម៉ឺន​រៀល​នេះ​ខ្ញុំ​សុំ​បដិ សេធ​ន៍ ព្រោះ​តម្លៃ​សេវា​គឺ​មាន​ស្រេច​គេ​មិន​អាច​យក​លើស​តម្លៃ​សេវា​បានទេ​។ បើ​បញ្ជូន​អ្នកជំងឺ​មក​ដល់​មន្ទីរពេទ្យ បង្អែក​ពួក​គឺ ៨​ម៉ឺន​រៀល បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​គឺ ១៣​ម៉ឺន​រៀល​)​។

​លោកស្រី ឡោ​ត ហឿង បាន​បកស្រាយ​បំភ្លឺ​បែប​នេះ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយ ចំនួន​ក្នុង​ឃុំ​ព្រៃ​ជ្រូក​បាន​លើកឡើង​ថា (​ខ្ញុំ​ធ្លាប់​លឺ​គេ​និយាយថា ឡាន​សង្គ្រោះ​បន្ទាន់​របស់​ពេទ្យ​នោះ​ថា បង់​តម្លៃ​៤០​ម៉ឺន​រៀល តែ​ដឹង​មែន​ឬ​អត់ ខ្ញុំ​លឺ​តែ​គេ​ថា ខ្ញុំ​ចង់​ដឹង​ថា ជា​ការ​ពិត​មែន​ក៏​អត់ សូម​ជួយ​បកស្រាយ​នៅ​ខាង ពេទ្យ​)​។

​លោកស្រី ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក បាន​បញ្ជាក់ទៀតថា កន្លងមក​លោក​ស្រី ក៏​មិន​ដែល​បាន​ជួប ឬលឺ​បញ្ហា​នេះ​នោះ​ដែរ តែ​បើសិនជា​មាន​មែន​នោះ​លោកស្រី​ក៏​មិន​បណ្តែរ បណ្តោយ​នោះទេ​។ លោកស្រី​បន្ត​ថា កន្លងមក​ក៏​ធ្លាប់បាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ ជាមួយ​និង​ពលរដ្ឋ​ជុំវិញ​តម្លៃ​សេវា​សុខភាព និង​ភាពមិនប្រក្រតី​ផ្សេងៗ​ទៀត​ដែរ​។ បើ​ពិតជា​មាន​បញ្ហា​បែប​នេះ​មែន​នោះ ពលរដ្ឋ​អាចទាក់ទង​មក​លោក​ស្រី​ផ្ទាល់​ក៏បាន ហើយ​រាល់​ការរាយការណ៍​និង​រក្សា​ការសំងាត់​(​ចាស៎​អាចទាក់ទង​មក​ខ្ញុំ​ផ្ទាល់ ០១៧ ៣៥ ៧០ ៤៦ ខ្ញុំ​តែងតែ​អប់រំ​ផ្សព្វផ្សាយ​រហូត​ខ្ញុំ​និង​មានប្រតិ្តកម្ម​ជូន​គាត់ ភ្លាមៗ​ចាស៎​)៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា