កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប បាន​បើក​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​មិញ​នេះ​

កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ ២០១៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​បានរៀបចំ​ពិធី​នៅក្នុង​ខេត្តសៀមរាប បានប្រកាស​បើក​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​រដ្ឋមន្ត្រី​បរិស្ថាន​និង​គណៈប្រតិភូ​តំណាង​ក្រសួងបរិស្ថាន​អាស៊ាន អភិបាល អភិបាលរង​ខេត្តសៀមរាប និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា សរុប​ប្រមាណ ៤០០​នាក់ ៕