អនុរក្ស និង​សិស្ស ដែល​មិន​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​នៅពេល​ប្រឡង​បាក់​ឌុប​នឹងរង​ការពិន័យ​


អនុប្រធាន​ការិយាល័យ​ធ​ម្យមសិក្សា​ចំណេះ​ទូទៅ នៃ​មន្ទីរ​អប់រំ យុ​ជន និង​កីឡា​ខេត្ត បាន​លើកឡើង​ថា ចាប់​ពី​មាន​កំណែ​ទំរង់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា រួច​មក​ចំ​ពោះ​ការប្រឡង​ធ​ម្យមសិក្សា​ទុតិយភូមិ​គឺ​ទទួល​បាន​ប្រសិទ្ធភាព និង​តម្លាភាព​ដោយ​គ្មាន​ការស៊ីសំណូក​អ្វី​ទាំងអស់ « អ្នកចេះ​គឺ​ជាប់ »​។

​លោក សា​ប់ សាខា អនុប្រធាន​ការិយាល័យ​ធ​ម្យមសិក្សា​ចំណេះ​ទូទៅ នៃ​មន្ទីរ​អប់រំ យុ​ជន និង​កីឡា​ខេត្ត បានលើកឡើង​បន្ថែមទៀតថា ចំពោះ​អនុរក្ស និង​សិស្ស ដែល​មិន​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​នៅ​អំឡុង​ពេល​ប្រឡង និង​ទទួល​រង​ការពិន័យ​។​សម្រាប់​អនុរក្ស​បើ​ធ្វើ​ខុស​ត្រូវ​រង​ការពិន័យ ដូចជា​៖ មិនឲ្យ​ធ្វើ​ជា​អនុ​រក្សចំនួន​១​ឆ្នាំ និង​មាន​ជា​ការព្រមាន​ជា​លាយលក្ខណ៍អក្សរ ហើយ​សម្រាប់​សិស្ស​ដែល​ជា​បេក្ខភាព​ប្រឡង​វិញ គឺត្រូវធ្វើ​ការពិន័យ​មិន​ឲ្យ​ប្រឡង ឬ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។

​លោក សា​ប់ សាខា បាន​បញ្ជាក់ទៀតថា សម្រាប់​បញ្ហា​ខាងលើ​នេះ​នៅក្នុង​ខេត្ត​សៀមរាប​មិនទាន់​មាន​កើតឡើង​នោះ​សម្រាប់​ការប្រឡង​ធ​ម្យមសិក្សា​ទុតិយភូមិ​នាពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​៕