ការរាយការណ៍​ករណី​អំពើហិង្សា​ទៅ​ប៉ូលីស​



អាជ្ញាធរ​ត្រូវធ្វើ​ការយកចិត្តទុកដាក់​ចំពោះ​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ បង្ហាញ​ពី​ការយល់ដឹង​អំពី​ការឈឺចាប់​របស់​ស្ត្រី ផ្តល់​ការគាំទ្រ​សម្រាប់​ការស្វែងរក​យុត្តិធម៌ និង​ការការពារ​ពី​ការ​សងសឹក​ដល់​ស្ត្រី​នៅ​ពេល​មក​ទទួល​សេវា​។ ប៉ូលីស​មិនគួរ​គិត​ថា​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​រឿង​ដដែលៗ​សំរាប់​គ្រួសារ​ទេ គឺ​ត្រូវ​ផ្តល់​គ្រប់​ជម្រើស​ដល់​ស្ត្រី​ដែល​ជា​ជនរងគ្រោះ ដើម្បី​ទទួលបាន​យុត្តិធម៌ ហើយ​ប៉ូលិស​ត្រូវ ធ្វើការ​ផ្អែកលើ​ក្រមព្រហ្មទណ្ឌ បន្ថែម​ពីលើ​ច្បាប់​អំពើហិង្សា​ក្នុង​គ្រួសារ ដើម្បី​រកឲ្យឃើញ​នូវ​គ្រប់​ទម្រង់​នៃ​បទឧក្រិដ្ឋ​ក្នុងករណី​អំពើហិង្សា​ក្នុង​គ្រួសារ​។

​អ្នកស្រី ស៊ី​ឡុង ពលរដ្ឋ​នៅ​ឃុំ​តា​អាន​ស្រុក​ក្រឡាញ់​និយាយថា នៅពេល​មាន​ករណី​អំពើហិង្សា​កើតឡើង​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​ជូន​ជនរងគ្រោះ​។ អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ដើម្ប​លុបបំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ ។ ម្យ៉ាងទៀត​នៅ​ពេល​ប៉ូលីស​សម្របសម្រួល​ឬ​ដោះស្រាយ​រួច​ហើយ ត្រូវ​បន្ត​តាមដាន​និង​ស៊ើបអង្កេត​បន្តទៀត​ដើម្បី​ប្រាកដ​ថា​គ្រួសារ​នោះ​ឈប់​ប្រើ​ហិង្សា​បន្តទៀត បើ​មិន​ដូច្នេះ​ទេ ការដោះស្រាយ​មិន​សូវ​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ​។​
Clip1​រាយការណ៍​ទៅ​ភូមិ​រួចហើយ​ប៉ូលីស​និង​ឃុំ​ព្រោះ​ប៉ូលីស​នៅ​ឆ្ងាយ​ភូមិ​ឃុំ​នៅ​ជិត​រាយការណ៍​ភូមិ​មុន បើ​ភូមិ​ដោះស្រាយ​បាន​នៅ​ភូមិ​តែ​ដោះស្រាយ​មិន​បាន​ទៅ​ប៉ូលីស ឲ្យ​ដោះស្រាយ​តាម​ផ្លូវច្បាប់​អំពើហិង្សា​គេ​បំបាត់​បាន​គេ​មិន​ឲ្យ​កើតឡើង​ក្នុង​គ្រួសារ​ណាមួយ​ទេ ត្រូវ​តាមដាន​បន្ត​ទៀត ។

​លោក សា​រួត អាយុ​ជាង​៤៥​ឆ្នាំ​ក៏​បាន​លើកឡើង​ដែរ​ថា នៅ​ពេល​កើតមាន​អំពើហិង្សា​ប្រជាពលរដ្ឋ​គឺ​មិន​បាន​រាយការណ៍​ទៅ​ប៉ូលីស​មុន​ទេ​គឺ​ពួកគាត់​រាយការណ៍​តាម​ភូមិ​ឃុំ​ជាមុនសិន ។ លោក​សូមឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រា​យករណី​អំពើហិង្សា​ជូន​ពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធិភាព និង​មិន​ត្រូវ​ប្រលែង​ដៃ​ពេល​ដោះស្រាយ​ករណី​អំពើ​ហិង្សា​ណាមួយ​នោះទេ ព្រោះ​ជន​បង្ករ​អាច​ប្រព្រឹត្ត​បទល្មើស​ជា​បន្ត​ទៀត​បើ​គ្មាន​ការយកចិត្តទុកដាក់​ពី​សមត្តកិច្ច​។​
Clip2 រាយការណ៍​ទៅ​ភូមិ​មុន រួច​រាយការណ៍​ទៅ​ប៉ូលីស​រាយការណ៍​តាម​ខ្សែបណ្តោយ អំពើហិង្សា​វា​ធ្ងន់ធ្ងរ​ពេក​ធ្វើតាម​នីតិវិធី​របស់​ប៉ូលីស​បើ​ស្រាស​សម្របសម្រួល​តិចតួច គួរ​តាមដាន​ពី​២​ទៅ​៣​ដង ជា​បុរស​មិន​ត្រូវ​ប្រើ​ហិង្សា​លើ​ស្ត្រី​ទេ​។

​លើ​បញ្ហា​នេះ​លោក​អនុសេនីយ៍ត្រី ថ្លាង សេង​គា មេ​ប៉ុស្តិ៍​ឃុំ​តា​អាន​ឲ្យដឹងថា ខាង​ប៉ុស្តិ៍​លោក​ទទួល​គ្រប់​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​មិន​ថា​ស្រាល​ឬ​ធ្ងន់ធ្ងរ​នោះទេ ឲ្យតែ​មានកា​ររាយការណ៍​ពី​ប្រជាពលរដ្ឋ លោក​និង​ចុះ​អន្តរា​គន៍​។ លោក​ថា​ការ​ដោះស្រាយ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កន្លង​មក​មានកា​រ​សម្របសម្រួល ច្រើន​ជាង​ការធ្វើ​តាម​ផ្លូវច្បាប់ ហើយ​ក៏​ទទួលបាន​ប្រសិទ្ធិភាព​បាន​ល្អ​ប្រសើរ​ដែរ ព្រោះ​លោក​បាន​តាមដាន​លើ​ករណី​ដែល​លោក​បាន​ដោះស្រាយ​រួច​។
Clip3 ហិង្សា​ស្រាល​ធ្ងន់​អី​ទទួល​ទាំងអស់​ឲ្យតែបាន​ព័ត៌មាន​ពីព​ល​រដ្ឋ ការងារ​កន្លងមក​មិន​បាន​រុញ​គាត់​ឲ្យទៅ​លើ​ទេ គឺ​សម្របសម្រួល​ហើយក៏​ជោគជ័យ​ច្រើន ចុះ​សួរ​សុខ​គាត់​សាជាថ្មី​ផ្តល់​លេខ​ទូរស័ព្ទ មាន​ករដាស​ភូមិ​ឃុំ​សុវត្ថិភាព សួរសុខទុក្ខ​និង​អប់រំ​ប្តី​គាត់​កែប្រែ​ហើយ​ឬ​នៅ​ឲ្យ​គាត់​អនុវត្ត​តាម​យើង​។

 

​លោក​បន្តថា​ពេល​មាន​ករណី​ធ្ងន់ធ្ងរ​លើ​ជនរងគ្រោះ គឺ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ រក​កន្លែង​ដែល​មាន​សុវត្ថិភាព និង​គោរព​តាម​ការស្នើរ​សុំ​ពី​ជនរងគ្រោះ​។

​ប៉ូលិស​ត្រូវធ្វើ​អន្តរាគមន៍​លើ​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ រួម​ទាំង​អំពើ​ហិង្សា​ផ្នែក​អារម្មណ៍ ផ្លូវចិត្ត ការគ្រប់គ្រង​អាកប្បកិរិយា​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវិត​របស់​ស្ត្រី ការរំលោភបំពាន​ផ្លូវភេទ អំពើហិង្សា​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា​ការរង​របួស​។​ប៉ូលីស​មិនត្រូវ​ច្រាន​ចេញ​នូវ​ករណី​ហិង្សា ឬ​ការស្នើសុំ​ឱ្យ​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ​ដែល​ធ្វើឲ្យ​ស្ត្រី​មិន​ទទួលបាន​យុត្តិធ​ម៌​នោះទេ គឺ​ត្រូវ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​។​