លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នង នៅ​ឃុំ​ចំនួន​៣ ក្នុងស្រុក​ពួក ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃទី​០១ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ មាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ដ្រាក់​បានកើត​ឡើង នៅ​ឃុំ​ចំនួន​៣ ក្នុងស្រុក​ពួក បណ្ដាល​ធ្វើ​ឲ្យ​ខូចខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នង រួមមាន ៖ ១. នៅ​ឃុំ​ខ្នាត របើក​ដំបូលផ្ទះ​ចំនួន​៧​ខ្នង និង​រលំ​ផ្ទះ​ចំនួន​០២​ខ្នង , ២. នៅ​ឃុំ​ពួក : របើក​ដំបូល​ចំនួន​០៩​ខ្នង និង រលំ​ផ្ទះ​ចំនួន​០២​ខ្នង និង ៣. នៅ​ឃុំ​សំរោង​យា របើក​ដំបូលផ្ទះ​ចំនួន​០៥​ខ្នង ប៉ុន្តែ​ក្នុងករណីនេះ ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕