លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ក្រឡាញ់ រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រឡាញ់ មាន​ភ្លៀង​ធ្លាក់​មួយ​មេឃ​ធំ និង​មាន​លាយឡំ​ជាមួយនឹង​បា​តុ​ភូ​តុ​ខ្យល់​កន្ត្រាក់​ផង បានធ្វើ​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ទទួលរង​ការខូចខាត ក្នុងនោះ​មាន​២​ខ្នង រលំ​ទាំងស្រុង , រីឯ​៤​ខ្នង​ទៀត​របើក​ដំបូល រួមមាន​៖ នៅ​ឃុំ​កំពង់​ថ្កូវ រលំ​ទាំងស្រុង​០២​ខ្នង របើក​ដំបូល​ក្បឿង ០១​ខ្នង , ឃុំ​ច​ន្លា​ស់​ដៃ របើក​ដំបូល ០១​ខ្នង , ឃុំ​សែន​សុខ របើក​ដំបូល ០១​ខ្នង និង​ឃុំ​ក្រូច​គរ របើក​ដំបូល​ទាំង​ស្រុក ០១​ខ្នង ៕