ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ​មាន​ចំនួន​ជិត​៧០​លាន​ដុល្លារ​អាម៉េរិក រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ​

យោងតាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បានឲ្យដឹងថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ ២០១៨​នេះ ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ៦៩.៦៦៤.៨៦៨ ដុល្លារ​អាម៉េរិក កើនឡើង ១៥,៣៦​ភាគរយ ហើយ​ភ្ញៀវទេសចរ​ដែល​បាន​ទិញ​សំបុត្រ​មាន​ចំនួន ១.៥៤២.៨៣៩​នាក់ កើនឡើង ៨,៩៧​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ។

​ក្នុង​រយៈពេល​ដូចគ្នា​នេះ រដ្ឋ​បាន​ដក​ថវិកា​ចំនួន​២​ដុល្លារ​លើ​គ្រប់​សំបុត្រ​ដែល​ទេសចរ​បានតិញ សម្រាប់​ចូលក្នុង​មូលនិធិ​ពេទ្យ​គន្ធបុប្ផា សរុប​ចំនួន ៣.០៨៥.៦៧៨ ដុល្លារ​អាម៉េរិក ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​