បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨​នេះ នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ឈ្មោះ សួ​ម ពៅ​ចំរើន​ផល ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ជួញដូរ រួម​នឹង​វត្ថុតាង​ដែល​ដកហូត​បាន ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ បន្ទាប់​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះបង្ក្រាប​បទ​រក្សាទុក​និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១០ ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ។

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​មេតំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន ១៤​កញ្ចប់ ស្មើ​នឹង​ទម្ងន់​សុទ្ធ ៣,៣​ក្រាម និង ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង ៕

​អត្ថបទ និង និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​