មន្ត្រីជាន់ខ្ពស់​មន្ទីរ​រៀបចំ​ដែនដី ខេត្តសៀមរាប ប្តេ​ច​ជ្ញា​លុបបំបាត់​ការសាងសង​សំណង់​ខុស​ច្បាប់​ក្នុង​ខេត្តសៀមរាប​

ដើម្បី​ទប់ស្កាត់​ការសង​សង់​សំណង់​ខុសច្បាប់​នានា​នៅក្នុង​ខេត្តសៀមរាប មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​បាន​បង្កើតឲ្យមាន​ក្រុម​ការងារ​ចំនួន​បួនក្រុម​ផ្សេងៗ​គ្នា ដើម្បី​ទប់ស្កាត់ ចុះ​តាមដាន​ជា​ប្រចាំ​នៅ​តាម​ការដ្ឋាន​នានា​ក្នុង​ក្រុង​សៀមរាប ក្នុងករណី​ដែល​រកឃើញ​ថា​សំណង់​ណាមួយ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​នោះ មន្ត្រី​ប្រចាំការ​តាម​គោលដៅ​ទាំងនោះ និង​ផ្អាក​ការសាងសង់​ជា​បណ្តោះអាសន្ន​នៅ​និង​កន្លែង​តែ​ម្តង នេះ​បើ​តាម​ការលើកឡើង​ពី​លោក​ចៅ ឡង់ឌី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ផ្នែក​សំណង់​ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១​នា​ព្រឹក​ថ្ងៃទី​០១​ខែ​កុម្ភៈ​នេះ​។

​លោក​ ចៅ ឡង់ឌី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត បាន​បន្តទៀតថា នៅពេល​ផ្អាក​ការដ្ឋាន​សាងសង់​រួចរាល់​ហើយ មន្ត្រី​ជំនាញ​និង​ធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់​សំណង់​ទាំងនោះ មក​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​តាម​ផ្លូវច្បាប់​។​លោក​បាន​បន្ត​ថា​បើសិន​ជា​មាន​ការណែនាំ​ហើយ ម្ចាស់​សំណង់​នៅតែ​លួច​បន្ត​សាងសង់​សំណង​ទៀត​នោះ មន្ទីរ​និង​ដាក់​លិខិត​ណែនាំ​ជា​លើក​ទី​ពីរ បើ​មាន​ការណែនាំ​លើក​ទី​ពីរ​ហើយ​មិន​មាន​ប្រសិទ្ធភាព មន្ទីរ​និង​ដាក់​លិខិត​ស្នើ​សុំ​ការអន្តរាគមន៍​ពីរ​រដ្ឋបាល​ខេត្ត​សៀមរាប​តែម្តង​។

​សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត បាន​ផ្តល់​លិខិតអនុញ្ញាត​ដល់​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​បាន​ចំនួន​៩៧​គម្រោង ក្នុងនោះ​មាន គម្រោង​លំនៅស្ថាន អគា​ស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ រួម​ទាំង​ភោជនីយដ្ឋាន និង​អគារ​ដែល​បម្រើឲ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

 

ដោយ ធៀង ស្រីមុំ