ឃុំ​សង្កាត់​ចំនួន​០៧ ក្នុង​ខេត្ត​សៀមរាប មាន​ដីកា​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​

អ្នកសម្របសម្រួល​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) សាខា​ខេត្ត​សៀមរាប ថា ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​មជ្ឈមណ្ឌល PDP បាន​សហកា​រណ៍ ជាមួយ​ឃុំ​សង្កាត់​ចំនួន ០៧​ក្នុង​ខេត្ត​សៀមរាប ដើម្បីឲ្យ​ចេញ​ដី​កាទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ ការលើក​បែបនេះ លោកស្រី សារឿ​ន ច​ន្នី ក្នុង​កម្មវិធី​សន្ទនា​មតិ របស់​វិទ្យុ​FM​ជាតិ​ខេត្តសៀមរាប ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​ទី​០១ ខែ មករា ឆ្នាំ​២០១៩ ។

​លោកស្រី សារឿ​ន ច​ន្នី បន្តថា ឃុំ​សង្កាត់​ដែល​មាន​ដីកា​រទប់​ស្កាត​ការប្រើប្រាស់​គ្រឿង​ស្រវឹង មាន ៖​សង្កាត់​នគរធំ ក្របី​រៀល សំបូរ ស្រ​ង៉ែ ឃុំ​ពួក កែវ​ពណ៍ និង​ឃុំ​ខ្នាត ហើយ​ក្នុង​ការអនុវត្តន៍​ដីកា​នេះ រួមមាន​៖ មិន​អនុញ្ញាតឲ្យ​ប្រើ​គ្រឿង​ស្រវឹង​នៅទីសាធារណៈ កំណត់​ពេលវេលា​នៃ​ការផឹក​គ្រឿង​ស្រវឹង ហាម​មិន​ឲ្យ​ក្មេង​ប្រើប្រាស់​គ្រឿង​ស្រវឹង មិន​អនុញ្ញាត​មាន​ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​នៅក្នុង​ឃុំ​សង្កាត់​ជាដើម​។

​លោកស្រី បញ្ជាក់ទៀតថា ក្រោយ​ពី​ឃុំ​សង្កាត់​ទាំងនេះ​មាន​អនុវត្តន៍​ដីកា​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង ឃើញថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​នៅក្នុង​ឃុំ​សង្កាត់​០៧​នេះ មាន​ការកាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ច្រើន តែ​យ៉ាងណា​(PDP) និង​បន្ត​សហកា​រណ៍​ជំរុញ​ឃុំ​សង្កាត់​ដទៃ​ទៀត​ក្នុង​ខេត្ត​សៀមរាប​ឲ្យមាន​ដីកា​នេះ​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ហាង​ សុជាតា