ខេត្តសៀមរាបឆ្នាំ២០១៩ ២០២០ ជ្រើសរើសសិស្សចូលរៀនឥតបង់ថ្លៃនូវមុខជំនាញបច្ចេកទេសចំនួនជាង ៦០០នាក់


នៅក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុFMជាតិនគរភ្នំ ១០៣MHz ខេត្តសៀមរាប ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក រ៉ាត រតនៈ នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាបបានបង្ហាញថាសម្រាប់ឆ្នាំសិក្សា ២០១៩ ២០២០ វិទ្យាស្ថានមានការជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសសរុបចំនួនប្រមាណជាង៦០០ នាក់ ដែលចូលសិក្សានៅពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។

លោក រ៉ាត រតនៈ បន្តថា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរស្ថិតនៅក្រោមឱវាទរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាល់សកម្មភាពបណ្តុះបណ្តាលជំនាញទាំងនេះ គឺមិនមានការយកថវិកានោះទេ ហើយសិស្សអាចសិក្សាបានចាប់ពីអាយុ១៦ឆ្នាំ ដល់ ៤៥ឆ្នាំ ចំពោះសិស្សនារីដែលនៅឆ្ងាយមានផ្តល់កន្លែងស្នាក់នៅ។ក្នុងនោះជំនាញដែលត្រូវសិក្សាមានដូចជាៈ
ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ អ្នកមិនចេះអក្សរក៏រៀនបានដែរជំនាញដែលត្រូវរៀនមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ តបណ្តាញទឹក ការងារជាងកំបោរ ថែទាំជួសជុលម៉ូតូ និងម៉ាស៊ីនធុនតូច បរិក្ខារត្រជាក់ អគ្គិសនីរថយន្ត ។


ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សិស្សដែលបានប្រឡងបញ្ចប់ជាប់ឬធ្លាក់ថ្នាក់ទី៩
ជំនាញដែលត្រូវរៀនមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងារជាងកំបោរ អេឡិចត្រូនិច សេវាកម្មកុំព្យូទ័រ (ជួសជុលកំព្យូទ័រ) ។ថ្នាក់បញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិស្សដែលជាប់ថ្នាក់ទី១២ ឬធ្លាក់ថ្នាក់ទី១២ជំនាញដែលត្រូវរៀនមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សំណង់ស៊ីវិល ព័ត៍មានវិទ្យា ។
ថ្នាក់បញ្ញាបត្របច្ចេកវិទ្យា/វិស្វករ សិស្សដែលជាប់ថ្នាក់ទី១២ ជំនាញដែលត្រូវរៀនមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សំណង់ស៊ីវិល ។

លោក រ៉ាត រតនៈ នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បញ្ជាក់ថា សិស្សានុសិស្ស បងប្អូន ដែលបានទទួលដំណឹងនេះសូមមកដាក់ពីចាប់ពីថ្ងៃជួនដំណឹងនេះ រហូតដល់ ដើមខែវិច្ឆិកា ដែលមានទីតាំងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅតាមបណ្តោយវិថីសម្តេច វិបុលបញ្ញា សុខ អាន ពីរង្វង់មូលអង្គរឃ្យូងយូរទៅកើតចម្ងាយប្រហែល ១៥០០ម៉ែត្រ ។ព័ត៍មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០១២៥៩៦៤៦៦ ០៧០៣៧៣១៦៧ ០៧៧៤៨៩៣៩៨ ០៩០៤៩៩៧៧៧ បញ្ជាក់ អាទិភាពចំពោះស្រី ជនពិការ ជនក្រីក្រ អ្នកមិនចេះអក្សរក៏អាចចូលរៀនបាន។