ស្នងការរង​ខេត្តសៀមរាប រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​បង្កើន​យកចិត្តទុកដាក់​លើ​ការងារ​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​លោក​ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​០៤​ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមេសេនីយ៍ត្រី តូច​សាកល ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែនកា​រងារ​គ្រប់​គ្រង់​ធន់​ធាន​មនុស្ស បាន​លើកឡើង​ថា គេ​ា​ល​បំណង​យេ​ី​ង​ប្រជុំ​នា​ពេល​នេះ គឺ​កិច្ច​ពិភាក្សា​រក​ចំណុច​ល្អៗ​សម្រាប់​យកមក​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឈាន​ទៅ​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខេត្ត ពិសេស​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ការបេ​ាះ​ឆ្នេា​ត និង​ការប្រកាស​លទ្ធផល​បោះឆ្នោត ដែល​ជា​ភារកិច្ច​ដ៍​សំខាន់​ចាំបាច់​បំផុត​របស់​កងកម្លាំង​នគរបាល​យើង​ចំពោះមុខ ។

​លេាក​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បីឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​តម្លាភាព​នោះ​សូមឲ្យ​អស់​លេាក​ជា​នាយការិយាល័យ​ជំនាញ​ទាំងអស់ ត្រូវធ្វេី​ការគ្រប់គ្រង់​និង​ដឹកនាំ​កម្លាំង​ក្រេាម​ឱវាទ​របស់​ខ្លួន​ឲ្យ​បានល្អ​តាមដាន​ត្រួតពិនិត្យ​សភាពការណ៍ និង​ត្រៀមកម្លាំង​សម្រាប់​អន្តរាគមន៍​តាម​ការស្នើ​សុំ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងករណី​មាន​ការអុកឡុក ការគំរាមកំហែង​អំពើហិង្សា​ល្មើស​ច្បាប់​ផ្សេងៗ ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការឃេ​ា​ស​នាបេ​ាះ​ឆ្នេា​ត​និង​ការបោះឆ្នោត រួម​ទាំង​ការយកចិត្តទុកដាក់​អនុវត្ត​បន្ត​ទៀត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​ទប់ស្កាត់​នូវ​រាល់​ល្បិចកល និង​ឧបាយកល​របស់​ក្រុម​ពពួក​ជនខិលខូច​ដែល​ធ្វេី​ឲ្យ​រាំងស្ទះ​ដល់​ដំណេី​រកា​របេ​ាះ​ឆ្នេា​ត​នាពេល​ខាងមុខ​នេះ ៕

​អត្ថបទ និង រូបថត : លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​