លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានសរសេរលើបណ្តាញសង្គម Facebook ផ្លូវការរបស់លោកថា គឺជាការមិនពិតទេ ។
លោក ក្រុស សារ៉ាត់ បានសរសេរបញ្ជាក់ទៀតថា បុរសដែលមានផ្ទុកមេរោគ COVID-19 បាននឹងកំពុងតែ ស្ថិតនៅក្នុងបន្ទប់ដោយឡែកក្នុងមន្ទីរពេទ្យ ដោយមានសុខភាពល្អធម្មតា នេះជាការពិត កុំឲ្យជន អគតិបំពុលសង្គម ចេះតែកូរបោកប្រាស់។
ការចេញមុខបដិសេធរបស់លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នាពេលនេះ គឺបន្ទាប់ពីមានហ្វេសប៊ុកមួយដែលផ្សាយថា បុរសម្នាក់ក្រោយពេលដឹងខ្លួនថាមេរោគកូវីត១៩ បានរត់គេចចេញពីកន្លែងព្យាបាលដែលគេដាក់ដោយឡែកបាត់ហើយ ។
លោក ក្រុស សារ៉ាត់ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថាអ្វីៗគ្រប់យ៉ាង ពិតជាស្ថិតក្រោមការគ្រប់គ្រង យើងធ្វើការដោយសាមគ្គីភាព ។
សូមថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋាភិបាល, រដ្ឋមន្ត្រីក្រសួងសុខាភិបាល, គណៈអភិបាលខេត្ត, និងបុគ្គលិកសុខាភិបាល ទាំងអស់ដែលបានលះបង់ កំលាំងកាយចិត្ត ចូលរួមក្នុងការងារ ទាំងថ្ងៃ ទាំងយប់ ៕