មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប បង្ហាញ​ពី​រោគសញ្ញា​គ្រោះថ្នាក់​ដល់​ស្ត្រី និង​កូន​ក្រោយពេល​ម្រា​ល​

មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោកស្រី ម៉ា វណ្ណា នាយ​អគារ​សម្ភព​រោគ​ស្ត្រី និង​កុមារ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​បង្ហាញថា រោគសញ្ញា​ដែល​គ្រោះថ្នាក់​ដល់​ស្ត្រី និង​កូន ក្រោយពេល​សម្រាល​រួមមាន​៖
-(​ចំពោះ​ស្ត្រី​)៖ ធ្លាក់ឈាម​ច្រើន​លើសពី​៧​ថ្ងៃ​ឡើងទៅ មាន​គ្រុណក្តៅ ឈឺពោះ ឈឺក្បាល ហើម​មុខ ដោះ​ហើម​តឹង ឈឺក្បាល​ដោះ ស្រវាំងភ្នែក មិន​នោម មាន​ខ្ទុះ​នៅ​ទ្វា​មាស និង​មាន​ខ្លិនស្អុយ​។​


-(​ចំពោះ​កុមារ​)៖ ក្តៅខ្លួន ត្រជាក់​ពេក ខ្ទុះ​ឬ​ហូរឈាម​ស្រង់​ផ្ទិ​ត មិន​នោម មិន​ជុះ មិន​បៅ​ឬ​បៅ​តិច ដកដង្ហើម​ញាប់​លើសពី​ធម្មតា ប្រកាច់ មិនមាន​ចលនា ស្បែក​ឡើង​លឿង​ជាដើម​។


លោកស្រី ម៉ា វណ្ណា បញ្ជាក់ទៀតថា បើសិនជា​ស្ត្រី ឬ​កុមារ ដែលមាន​រោគសញ្ញា​ណាមួយ ដូចខាងលើ​នេះ សូម​ប្រញាប់​រុះ​រាន់​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕