ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ត្រូវបង្កើនបន្ថែមទៀត លើកិច្ចការពារ និង ថែរក្សា សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈក្នុងខេត្ត

មានប្រសាសន៍នៅកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩​ម្សិល​មិញនេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាស់តឿន និង ក្រើនរំលឹកដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំង ត្រៀម ប្រចាំការក្នុងការចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅហេតុការមានករណីកើតឡើងជាយថាហេតុណា មួយ ជាពិសេស ត្រូវសហការគ្នាឲ្យបានល្អ នៅតាមបណ្តាគោល​ដៅនិមួយៗក្នុងភូមិសាស្រ្តដែលទទួលខុសត្រូវ ក្នុងការ ការពារនិងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាការពារ និងធានាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូ ជាន់ខ្ពស់ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ត្រូវវិភាគវាយតម្លៃនូវរាល់សភាព​ការណ៍់សកម្មភាព និងឧបាយកលចិត្តសាស្រ្តនានា ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬការបង្កចលាចលណាមួយដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់របៀប រៀបរយក្នុងសង្គម