បញ្ជូន​មនុស្ស​ប្រុស​ស្រី​៩​នាក់​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ជំនាញ​ខេត្តសៀមរាប បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​ប្រុស​ស្រី​៩​នាក់​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ បន្ទាប់​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សៀមរាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង និង​ស្រុក​ប្រាសាទបាគង បាន​ចុះ​បង្ក្រាប​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែ មិថុនា ឆ្នាំ​២០១៨ នេះ ។

​ជនសង្ស័យ​ទាំង​០៩​នាក់​នោះ រួមមាន ៖ ០១. ឈ្មោះ នី​ម ស្រី​ណា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩២ មុខរបរ​នារី​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​ភ្នំ​ដេក ឃុំ​រំទុំ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង ករណី​មិន​រាងចាល ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០២. ឈ្មោះ ទី ស្រីនាត ភេទ​ស្រី​ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​នារី​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​អន្លង់​ត្រ​សេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ខេត្ត​កណ្តាល ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​ករណី​មិន​រាងចាល ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០៣. ឈ្មោះ ឈិន សុ​លិ ន ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​នារី​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​ល្វា​ជម ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​ករណី​មិន​រាងចាល ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ,

០៤. ឈ្មោះ ពៅ ស្រី​ណង ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​នារី​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​ជ្រុង​រមាស ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្តាល ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​ករណី​មិន​រាងចាល ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៥. ឈ្មោះ ឡាំ រស្មី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៩ មុខរបរ​សន្តិសុខ​ហាង​សែនសប្បាយ​៩ មាន​ទីលំនៅ​ភូមិ​នគរភាស ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០៦. ឈ្មោះ យ៉ាង សម្បត្តិ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ មាន​ទីលំនៅ​ភូមិ​អូរ​ក្រសា សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០៧. ឈ្មោះ ចាន់ លាក់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិភ្នាត ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០៨. ឈ្មោះ ស៊ន់ កុសល ហៅ​តុ​យ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តា​រាម ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ០៩. ឈ្មោះ ខុម ខុន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៦ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​ត្នោត ឃុំ​កណ្តែក​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​ករណី​មិន​រាងចាល ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ព្រមទាំង​ដកហូត​វត្ថុតាង​បាន​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​