ខេត្ត​សៀម​រាប​៖​ការិយាល័យ​បោះ​ឆ្នោត​សរុប​១៤៧៣

លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប បានបញ្ជាក់​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ថ្ងៃអាទិត្យ ទី​២៩ ឆ្នាំ​២០១៨​នេះ គ្រប់​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​ទូទាំង​ខេត្ត ដែល​មាន​ចំនួន​សរុប​១.៤៧៣​ការិយាល័យ​នោះ បាន​ចាប់​បើក​ដំណើរការ​តាំងពី​ម៉ោង​៧​ព្រឹក​មក​ម្លេះ ដោយ​មាន​អ្នក​បោះឆ្នោត​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​យ៉ាងច្រើន​កុះករ​ផងដែរ ហើយ​គិត​ត្រឹម​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ដំណើរ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​រលូន គ្មាន​បញ្ហា​អ្វី​បាន​កើត​មាន​ឡើយ ជាពិសេស​លើ​បញ្ហា​សន្តិសុខ គឺ​ល្អ ។​


​សូមបញ្ជាក់​ថា នៅ​ក្នុង​ទូទាំង​ខេត្តសៀមរាប បាន​អ្នកបោះឆ្នោត ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៥៣៥.៥២១​នាក់ ៕​