មេឃុំ​ជប់​តា​ត្រាវ គ្រោង​ចំណាយ​ថវិកា​ជួយ​ជុល​ផ្លូវ​មួយ​ខ្សែរ​ជាង​៥០០​ម៉ែត្រ ដើម្បី​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

លោក ឆេង ឆុង មេឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៩​នេះ ឃុំ​ជប់​តា​ត្រាវ​គ្រោង​ចំណាយ​ថវិកា​មូលនិធិ​ឃុំ​ ​ជួសជុល​ផ្លូវ​មួយ​ខ្សែរ​ប្រវែង​ជាង​៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ត្រពាំង​ទូក រហូត​ដល់​ភូមិ​ត្រពាំង​ទូក​ថ្មី ជា​ប្រភេទ​ផ្លូវ​ដីស ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ លោក​មេឃុំ​ជប់​តា​ត្រាវ​មានប្រសាសន៍​បែប​នេះ ក្នុង​ពេល​ចូលរួម​ជា​វាគ្មិន​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។ លោក​ក៏​បាន​បញ្ចាក់​ទៀតថា​ ​ថវិកា​មូលនិធិ​ឃុំ​កាលពី​ឆ្នាំ​២០១៨ ឃុំ​ជប់​តា​ត្រាវ​ទទួលបាន​ចំនួន​ជាង​១០០​លាន​រៀល ប្រើប្រាស់​ទៅលើ​ផ្នែក​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ​សេវា​រដ្ឋបាល សេវា​សង្គម អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន និង​ប្រពន្ធ​ធា​សាស្ត្រ​ជាដើម​។

​លោក​មេឃុំ​បាន​បន្ថែមថា មូលហេតុ​ដែល​ឃុំ​សម្រេច​ជួសជុល​ផ្លូវ​មួយ​ខ្សែរ​នេះ ជា​អាទិភាព​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​តែ​ផ្លូវ​មាន​គ​ង្ហុ​ក​ច្រើន​ ​និង​តូចចង្អៀត​ពិបាក​ធ្វើ​ដំណើរ ។ លោក ឆេង ឆុង សង្ឃឹមថា ការជួសជុល​ផ្លូវ​ប្រវែង​ជាង​៥០០​ម៉ែត្រ​ដែល​ឆ្លងកាត់​ភូមិ​ចំនួន​២​នេះ​ ​និង​ជួយ​សម្រួល​ការលំបាក​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ទាំង​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល ជាពិសេស​នៅ​រដូវ​ប្រមូល​ផល​។​

អត្ត​បទ​៖ ញ៉ក់ កាយ