សមត្ថកិច្ច​ស្រុក​ស្រីស្នំ​បង្ហាញ​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​

មានប្រសាសន៍​លើកឡើង​ក្នុង​ពេល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា នេះ លោក​អនុសេនីយ៍ឯក អ៊ិត សាវឿន អធិកា​រង​ស្រុក​ស្រីស្នំ​ទទួលបន្ទុក​ការងារ​ប្រឆាំ​គ្រឿងញៀន បាន​លើកឡើង​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅក្នុង​ស្រុក​ស្រីស្នំ រយៈពេល​១២​ខែ​កន្លងទៅ​នេះ អធិការ​ស្រុក​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា​៖​មាន​ការ​ទប់ស្កាត់​យ៉ាង​ម៉ី​ង​ម៉ាត់ តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ តាម​ទី​វត្ត​អារាម​នានា តាម​សាលារៀន ចុះ​ផ្សព្វផ្សាយ​តាម​គ្រួសារ​នី​មួយៗ និង​ផ្សព្វផ្សាយ​តាម​វេទិការ​សាធារណៈ​នានា​ក្នុងស្រុក ដើម្បី​ឲ្យមាន​ចូលរួមរាយ​ការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ពេល​កើតមាន​បទល្មើស​គ្រឿងញៀន​។

​លោក​អនុសេនីយ៍ឯក អ៊ិត សាវឿន បាន​បន្តទៀតថា នៅក្នុង​ឆ្នាំ​២០១៨​នេះ​បទល្មើស​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ស្រុក​បង្រាបបាន​ចំនួន​ពី​ករណី​ឃាត់ខ្លួន​មនុស្ស​០៦​នាក់ ក្នុងនោះ​១​ករណី​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន និង​មួយ​ករណី​ទៀត​ពី​បទ​ចាត់ចែង​ឲ្យប្រើ​ប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​។ ដោយ​ក្នុង​នោះ​លោក​បាន​អះអាង​ថា​មានការ​ថយចុះ​ជា​ឆ្នាំ​២០១៧​កន្លងទៅ​៕

 

អត្ថ​បទ​៖ អ្នក​នាង​ ធៀង​ ស្រី​មុំ​