រដ្ឋ​ប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណីដ្ឋាន​អង្គរ​ បាន​ជាង៦១​លាន​ដុល្លារ​អាម៉េរិក ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បានឲ្យដឹងថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨ ពី​ខែ​មករា ដល់​ខែ មិថុនា​នេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចំនួន ១.៣៤៦.៩៦១​នាក់ បាន​មក​ទស្សនា​រមណី​យដ្ឋា​ន​អង្គរ កើន​ឡើង​ជាង ១០​ភាគរយ ហើយ​គិត​ជា​ទឹកប្រាក់​ដែល​បានមកពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរ​មានចំនួន ៦១.៤៧២.៣៤៧ ដុល្លារ​អាមេរិក កើនឡើង​ជិត ១៨​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ខណៈ​ទឹកប្រាក់​ចំនួន ២.៧១៣.៩២២​ដុល្លារ ដែល​រកបាន​ពី​ការលក់​ប័ណ្ណ​នេះ ត្រូវបាន​ដក​យក​ទៅ​ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន បានឲ្យដឹង​ទៀតថា សម្រាប់​ខែ​មិថុនា​នេះ ការលក់​ប័ណ្ណ​ទស្សនា​ដល់​ភ្ញៀវទេសចរ​មាន​ចំនួន ១៥០.៧៧៣​នាក់ កើន​ឡើង​ជាង ៧​ភាគរយ ហើយ​គិត​ជា​ទឹកប្រាក់​ស្មើនឹង ៦.៤៧៨.៩៥៦​ដុល្លារ​អាម៉េរិក កើន​ឡើង​ជាង ៣​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​