ការពង្រឹង​សមត្ថភាព​ដល់​នាយទាហាន ពលទាហាន​ជា​យ័ន្ដ​ផ្តល់​ទំនុកចិត្ត​នៅលើ​សមរភូមិ​ការពារជាតិ​

មេ​បញ្ជ​ការជាន់​ខ្ពស់ នៃ​កងទ័ពជើងគោក បាន​ណែនាំ និង​ជំរុញ​ដល់​នាយទាហាន ពលទាហាន និង​មេបញ្ជាការ​នៅ​ប្រចាំ​ទិស​មួយ​នៅតាម​ព្រំដែន ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​អោយបាន​ជាប់​ជាប្រចាំ ដើម្បី​ឃ្លាំមើល​ការឈ្លានពាន​ពី​កំ​ម្លាំ​ង​ទ័ព​អមិត្ត​នៃ​ប្រទេសជិតខាង ខណ​:​ដែល​បច្ចុប្បន្ននេះ នៅតាម​ខ្សែ​ព្រំដែន​ខ្លះ​ត្រូវបាន​កម្លា​ង​ទ័ព​នៅ​ប្រទេស​ទាំងនោះ​មាន​ម​ច្ឆិ​តា​មិនល្អ​។

​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ មាន​ប្រសា​ន៍​បែបនេះ នៅក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អាវុធ​គាំទ្រ​ថ្មើរជើង របស់​យោធភូមិភាគ​ទី​៤ នៅ​ទីបញ្ជាការ​យុទ្ធសាស្ដ្រ​អូរ​កូនតឹង ស្ថិតនៅ​ស្រុក​វ៉ារិន នៅ​ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី​០១ ខែសីហា​ឆ្នាំ​២០២០​នេះ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ផ្នែក​យុទ្ធសាស្ដ្រ​សង្គ្រាម​ថ្មើរជើង​របស់​កងទ័ព​។

​ឧត្ដមសេនីយឯក ពៅ ហេង បាន​បន្ដថា ក្រុម​យោធា​នៅជាប់​ព្រំដែន​ប្រទេស​កម្ពុ​ជាមាន​ល្បិចកល់​ច្រើន ពួកគាត់​ចង់​ឈ្លានពាន​តាម​ខ្សែបន្ទាត់​ព្រំដែន​ចូលមក​ទឹកដី​កម្ពុជា តែ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា មានការ​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​ជាពិសេស​បានចេញ​ល្បាត​ជាប្រចាំ​។ ប៉ុន្តែ​ជា​កងទ័ព​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដោយ​មិន​ធ្វេសប្រហែស​មួយនា​ទីណា​ឡើយ ហើយ​ត្រូវការពារ​អោយបាន​ជាដាច់ខាត និង​តឹងតែង​បំផុត ដោយ​មិន​ទុកអោយ​កងទ័ព​ប្រទេសជិតខាង​ដូចជា​ប្រទេស ថៃ ឡាវ មក​រំលោភ​ពាន​បូរណភាព​ទឹកដី​កម្ពុជា​បានឡើយ​។

​ឯកឧត្ដម បាន​បន្ដថា កន្លងមក​ទាហាន​កម្ពុ​ជា​ខ្វះ​សម្ភារ​:​ធ្វើសឹក ក៏ប៉ុន្ដែ​នៅពេលនេះ​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់ និង​សម្ភារៈ​យោធា​ប្រើប្រាស់​គ្រប់​ធន់​ដ៏​ទំនើបៗ សម្រាប់​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន​ទឹកដី​កម្ពុជា​។​

​ឯកឧត្ដម​បាន​បន្ថែម​ថា នៅ​ដើមខែ​តុលា ឆ្នាំ​២០២០​ខាងមុខនេះ ទា​ហា​ប្រទេស​ថៃ មាន​គម្រោង​ប្ដូរ​កម្លាំង​ថ្មី​នៅតាម​គោលដៅ​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ហើយ​កម្លាំង​ថ្មី​នោះ​តែង​បង្កបញ្ហា​ជាមួយ​កងទ័ព​កម្ពុជា ក្រោម​ហេតុផល​មិន​ស្គាល់​ភូមិសាស្ដ្រ ដូច្នេះ​មេញ្ជា​ការ​យាម​តាម​គ្រប់​គោលដៅ​ព្រំដែន​ទាំង​ប្រទេស​ថៃ ប្រទេស​ឡាវ ត្រូវ​ប្រុងប្រយ័ត្ន និង​ការពារ​កុំអោយ​ខ្មាំងសត្រូវ​ចូល​ឈ្លានពាន​លើ​បន្ទាត់​ព្រំដែន​បានជា​ដាច់ខាត បើទោះបី​បច្ចុប្បន្ននេះ នៅមាន​សភាព​ស្ងប់ស្ងាត់​ក្ដី​។

​ឯកឧត្ដម បាន​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រុម​ទាហាន​ឡាវ​ចូល​គូស​គំនូស​នៅជាប់​ដើមឈើ​លើ​ទឹកដី​កម្ពុជា ប៉ុន្ដែ​ឯកឧត្ដម បាន​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ហើយ​កាត់​ដើមឈើ​ចូល​ឈ្លានពាន​នោះ​ចោល​វិញ​ហើយ​។​

….​សម្ភាសន៍​ឯកឧត្ដម ឧត្ដមសេនីយឯក ពៅ ហេង ០១…….
​ឯកឧត្ដម​ឧត្ដមសេនីយឯក ពៅ ហេង បាន​បន្ដថា ក្រៅពី​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង​តាម​ព្រំដែន កងកម្លាំង​ទ័ព​កម្ពុជា ពួកគាត់​ត្រូវការពារ​ដាច់ខាត​មិនអោយ​មានការ​ធ្វើ​ប​ដិ​វត្ដ​ពណ៌​កើតឡើង​ផងដែរ​។​

​ជាមួយគ្នា​នោះ​ឯកឧត្ដម ពៅ ហេង ក៏បាន​អំពាវ​ដល់​កងកម្លាំងប្រដាប់អាវុធ ត្រូវ​នាំគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ កុំអោយ​រីក​រាលដាល​នៅក្នុង​សហគមន៍​ក៏​ដូច​នៅក្នុង​ប្រទេស​កម្ពុជា និង​ហាម​ដាច់ខាត​មិនអោយ​កងកម្លាំង​យោធា​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន ដែលជា​ហេតុនាំអោយ​អន្ដរាយ​ដល់​អនាគត​របស់​ពួកគាត់ និង​វឹកវរ​ដល់​សង្គមជាតិ​៕​