បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា គឺ​ដុត​ផ្ទះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក សុំ​គោលការណ៍​ឃាត់ខ្លួន ដែល​ជន រូបនេះ ជាប់​សង្ស័យ​បាន​ប្រព្រឹត្ត​ករណី​បង្ក​ឲ្យ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា គឺ​ដុត​ផ្ទះ ដែល​កើតឡើង​នៅវេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង នៅ​ភូមិ​ចំនួន​៣ ក្នុង​មូលដ្ឋាន​ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប រួមមាន ៖

ផ្ទះ​ទី​១. របស់​ជនរងគ្រោះ​ឈ្មោះ ញ៉ា​ណ លឿ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្រះ មានផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ កម្ពស់​២​ម៉ែត្រ ជញ្ជាំង​ក្ដារ ប្រក់​ស៊ី​ប្រូ ឆេះ​អស់ទាំង​ស្រុង , ផ្ទះ​ទី​២, របស់​ជនរងគ្រោះ​ឈ្មោះ ព្រឿ​ម គង់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ កម្ពស់​១,៨០​ម៉ែត្រ ប្រក់​ស័ង្កសី ដែល​ខូចខាត​ឆេះ​ស្រូវ​១,៥០​តោន , កង់​១ , ទូរទស្សន៍​១ , ផ្ទាំង​សូ​ឡា​១​គ្រឿង (​ឆេះ​អស់ទាំង​ស្រុង​) , ផ្ទះ​ទី​. របស់​ជនរងគ្រោះ​ឈ្មោះ ភាវ ថា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ក្បាលក្រពើ ខូចខាត​ឆេះ​គ្រឿង​ឈើ​ទុក​ធ្វើ​ផ្ទះ​១​ឈុត , ស្រូវ​១​តោន​កន្លះ , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​១​គ្រឿង , កង់​៣​គ្រឿង និង​ប្រាក់​បាត​45.000​បាត ( ឆេះ​អស់ទាំង​ស្រុង​) និង ផ្ទះ​ទី​៤. របស់​ជនរងគ្រោះ​ឈ្មោះ មឿ​ន មឿត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៦​គុណ​នឹង​៥​ម៉ែត្រ មាន​កម្ពស់​២​ម៉ែត្រ , ខូចខាត​ឆេះ​ស្រូវ​២​តោន , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​មួយគ្រឿង (​ឆេះ​អស់ទាំង​ស្រុង​) ។

​នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក កំពុង​ឃាត់​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​រើ​ល អំពី​មូលហេតុ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅតាម​នីតិវិធី​បន្ត​៕​