ប្រជាពលរដ្ឋ​ភូមិ​បិត​ផ្កា ក្នុងស្រុក​ស្វាយ​លើ ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ ជូន​សមត្ថកិច្ច​នគរ​បាល​ស្រុក​

​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លេ​ី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លេ​ី សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ និង​មេភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លេ​ី បាន​បេ​ី​ក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គេ​ា​លន​យេ​ា​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រោយពី​បាន​ស្តាប់​ការផ្សព្វផ្សាយ​ចប់ ប្រជាពលរដ្ឋ​ភូមិ​បិត​ផ្កា បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​កាំ​ភ្លេ​ី​ង​ខ្យល់​ជូន​ដល់​សមត្ថកិច្ច​នគរបាល សរុប​ចំនួន​១៦​ដើម​រួម និង បំពង់​ទប់​ខ្យល់​ចំនួន​៣​ផងដែរ ។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩​នេះ មាន​អាវុធ​កែច្នៃ​ប្រភេទ​ខ្យល់​សរុប​ចំនួន ១៨០ ដើម​ហើយ ដែល​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​ដល់​សមត្ថកិច្ច​នគរបាល ក្នុងនោះ នៅ​ស្រុក​ស្វាយ​លើ ចំនួន ១៥៨ ដើម មាន​ប្រភេទ​អាវុធ​ខ្យល់​ចំនួន​៥៨​ដើម និង អាវុធ​ព្រៃ​ចំនួន ៩៩ ដើម និង នៅ​ស្រុក​វ៉ារិន ចំនួន ២២ ដើម ជា​ប្រភេទ​អាវុធ​ខ្យល់ ៕​