អាជ្ញាធរ​ឃុំ​ស្វាយ​សនឹង​បញ្ចប់​សមិទ្ធផល​ផ្លូវ​១​ខ្សែ​នៅ​ចុង​ខែវិចិ្ឆកា​ឆ្នាំ​២០១៨​នេះ​


លោក លា​វ រី​ណា មេឃុំ​ស្វាយស ស្រុក​វ៉ារិន មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ​ក្នុង​ឃុំ ជា​អទិភាព​ដំបូង​ក្នុង​ឆ្នាំ​២០១៨​នេះ លោក​បាន​ធ្វើ​ផ្លូវ​១​ខ្សែ​ប្រវែង​បណ្តោយ ២.៣៨០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ដែល​ឆ្លងកាត់​ពី​ភូមិ​អូរ រហូត​ទៅ​ភូមិ​បាយ​ដុត ជា​ប្រភេទ​ផ្លូវ​ដីស ហើយ​ជា​ថវិកា​មូលនិធិ​ឃុំ​ចំនួន ៧៩​លាន​រៀល ជាមួយគ្នា​នោះ​ក៏​មាន​ទុន​បដិភាគ​ពី​ប្រពល​រដ្ឋ​សរុប​ទាំងអស់​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​។​
(​បាទ​ផ្លូវ​នេះ​យើង​បាន​ដេញថ្លៃ​រួចហើយ នេះ​យើង​កំពុងតែ​ចុះ​អនុវត្ត​ហើយ​បាទ​។ ការអនុវត្ត​នេះ​នៅ​ពាក់កណ្តាល​ខែ​១១ ឬក៏​ចុងខែ​១១​នេះ​យើង​និង​ធ្វើ​ឲ្យ​រួច​បាទ ព្រោះ​ថា​ប្រហែល​ជា​កន្លះ​ខែ​យើង​បាន​ធ្វើ​រួចហើយ​បាទ​)​។

​លោក​មេឃុំ​ស្វាយស បាន​បញ្ជាក់ទៀតថា គម្រោង​អទិភាព​បន្ត​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខនេះ ឃុំ​របស់​លោក​នឹង​ធ្វើ​ផ្លូវដី​ស​បន្តទៀត​ដែល​អនុវត្ត​ទៅតាម​ភូមិ​គោលដៅ​ដោយ​ផ្លូវ​ទាំងនោះ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ផងដែរ​៕