អាជ្ញាធរ​ឃុំ​ត្បែង​៖​សេវា​ទឹក​ស្អាត​មាន​ផ្គត់ផ្គង់​គ្រប់​សាលារៀន​ទូ​ទាំង​ឃុំ​

មេឃុំ​ត្បែង ស្រុក​បន្ទាយស្រី បាន​អះអាង​ថា ការផ្គត់ផ្គង់​សេវា​ទឹកស្អាត​ដល់​សាលារៀន​ទាំង​បឋមសិក្សា និង​អនុវិទ្យាល័យ បាន​ផ្តល់​គ្រប់​ទាំង​សាលារៀន​អស់​នៅ​ទូ​ទាំង​ឃុំ ដោយ​ក្នុង​មួយ​សាលា​រៀនមាន​ធុង​ចម្រោះ​ទឹក​មួយ មាន​កម្ពស់​ចាប់​ពី​បី​ទៅ​បួន​ម៉ែត្រ ដើម្បី​ឲ្យ​សិស្ស​អាច​លាង​សម្អាត​ដៃ និង​បរិភោគបាន​គ្រប់គ្រាន់​។

​លោក ហ៊ាប ថា មេឃុំ​ត្បែង បាន​បន្តថា ការផ្តល់​ជា​ធុង​ចម្រុះ​ទឹក​នេះ​ដល់​សាលារៀន​ទូ​ទាំង​ឃុំ​ត្បែង ដោយមាន​កិច្ច​សហការ​ផ្តល់​ពី​អង្ក​ការ​ភ្លែន​អន្តរជាតិ និង​ផ្តល់​តាម​សាលារៀន​ដោយ​មិន​គិត​ថវិកា​ឡើយ​។ លោក​បន្ថែមថា ការផ្ដល់​ធុង​ចម្រោះ​ទឹក​នេះ ដើម្បី​ច​ញ្ជៀ​ស​កុមារ និង​សិស្ស​ទាំងអស់ ដែល​ពិបាក​រក​ទឹក​មក​បរិភោគ និង​ប្រើប្រាស់ ដោយ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​សិស្ស​យ៉ាងខ្លាំង​។

​សូម​រម្លឹកថា នៅក្នុង​ឃុំ​ត្បែង​មាន​សាលា​បឋមសិក្សា​ចំនួន​១០​កន្លែង និង​អនុវិទ្យាល័យ​ចំនួន​០២​កន្លែង​ដែល​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​សាលារៀន​នេះ​បាន​អនុវត្ត​ចាប់ពី​អំឡុង​ឆ្នាំ​២០១៥​មកម្ល៉េះ​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ធៀង​ ស្រី​មុំ​