ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត​សៀមរាប បញ្ជាក់ថា ការជួសជុល​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​នៅក្នុង​ឃុំ​ដាន​រុន ស្របតាម​កិច្ចសន្យា​

ក្នុងឱកាស​បិទ​ការដ្ឋាន​គម្រោង​ជួសជុល​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ប្រវែង​១.៧៣០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ដាន​រុន ស្រុក​សុ​ទ្រ​និគម ក្រោម​វត្តមាន​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម និង​ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត បាន​ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​នេះ ឃើញថា ក្រុមហ៊ុន​ទទួល​ការសាងសង់ បាន​អនុវត្ត​ស្រប​ទៅ​កិច្ចសន្យា​ដោយ​កិន​បង្ហាប់ និង​ចាក់​គ្រួស​ក្រហម​តាម​កាលកំណត់ ។

​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម មានប្រសាសន៍ថា សមិទ្ធផល​នានា ក្នុងស្រុក​សូទ្រនិគម បាន​នឹង​កំពុងអភិវឌ្ឍន៍​ឥតឈប់ឈរ ក្រោម​ការដឹកនាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​បាន​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជាច្រើន សម្រាប់​ប្រជាជន​ក្នុងស្រុក​សូទ្រនិគម ៕​