នៅ​ថ្ងៃទី​០៦​នេះ ក្រសួងសុខាភិបាល​ប្រកាសថា មិនបាន​រកឃើញ​ករ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ទេ ប៉ុន្តែ​អ្នកជំងឺ​ម្នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​

​នៅ​ព្រឹក​ថ្ងៃទី​0៦ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា ពុំបាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី​ទេ ប៉ុន្តែ​អ្នកជំងឺ​ម្នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ចាក់អង្រែ រាជធានី​ភ្នំពេញ គឺជា​បុរស​ជនជាតិ​ចិន អាយុ​២៨​ឆ្នាំ ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​សរុប ២៨០​នាក់ ក្នុងនោះ​ស្រី្ត​ចំនួន ៥៦​នាក់ ហើយ​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​២៧៦​នាក់ ក្នុងនោះ​ស្រី្ត​ចំនួន ៥៤​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​០៤​នាក់ ៕
​អត្ថបទ ៖ លោក វ៉ា កក្កដា​
​កែស​ម្រួ​ល​អត្ថបទ ៖ លោក លីវ សាន្ត

​​