ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ជាង​មួយ​ពាន់​នាក់ បានទទួល​ការ​ពិ​ន្យិ​សុខភាព​ដោយ​ឥតគិតថ្លៃ​លើ​ស្ថានភាព​ជំងឺ​តម្រងនោម និង​លំពែង ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​

បន្ទាប់ពី​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​សាខា​ថ្មី ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត (AIA ខេ​ម​បូ​ឌា ) ក្នុង​ខេត្តសៀមរាប​កន្លងមក​នេះ ដែល​ក្រុមហ៊ុន​បាន​ផ្តោតលើ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​កាន់តែច្រើន និង​បង្កើត​ការងារ​ថ្មីៗ​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប និង​តំបន់​ជុំវិញ ក្នុង​បេសកកម្ម​របស់​ក្រុមហ៊ុន AIA ខេ​ម​បូ​ឌា ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​នៅ​ភាពក្រីក្រ​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ថែមទៀត​នោះ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​ជាង​មួយ​ពាន់​នាក់ បានទទួល​ការ​ពិ​ន្យិ​សុខភាព​ដោយ​ឥតគិតថ្លៃ លើ​ស្ថានភាព​ជំងឺ​តម្រងនោម និង​លំពែង ពី​ក្រុមហ៊ុន AIA ខេ​ម​បូ​ឌា ។​

​ក្នុងឱកាស​នោះ ព្រះសង្ឃ និង បងប្អូន​ប្រជាពលរដ្ឋ បាន​សាទរ​យ៉ាង​ក្រៃលែង​ចំពោះ​ក្រុមហ៊ុន AIA ខេ​ម​បូ​ឌា ដែល​បានផ្តល់​ការ​ពិ​ន្យិ​សុខភាព​ដោយ​ឥតគិតថ្លៃ លើ​ស្ថានភាព​ជំងឺ​តម្រងនោម និង ជំងឺ​លំពែង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សង្គម ក៏ដូចជា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ផងដែរ ខណៈដែល​ខាង​ក្រុមហ៊ុន និង លោកគ្រូ អ្នកគ្រូ​ពេទ្យ ពួកគាត់​បាន​យកចិត្តទុកដាក់​ក្នុងការ​ពន្យល់ និង​ធ្វើតេស្ត​ត្រួតពិនិត្យ​បញ្ហា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ម៉ត់ចត់​ជាទីបំផុត ។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សាខា​ប្រចាំខេត្ត​សៀមរាប ក្រោម​ប្រធានបទ សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ក្រោម​អធិបតី​លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ , លោក Ng Keng Hooi នាយក​ប្រតិបត្តិ និង​ប្រធាន​នៃ​សម្ព័ន្ធ AIA និង លោក Tan Hak Leh ដែលជា​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់ ដោយមាន​ការចូលរួម​ពី​សំណាក់ ភ្ញៀវ​ជាតិ អន្តរជាតិ តំណាង​មកពី​ដៃគូ​អាជីវកម្ម​របស់ AIA ខេ​ម​បូ​ឌា ធនាគារ​កម្ពុជា​សាធារណៈ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ៕​