លោកជំទាវ ទាង អេង ទៀ សីហា ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល សម្រាប់​កម្មវិធី ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​

កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​យុវជន​កាកបាទក្រហម​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល សម្រាប់​កម្មវិធី “​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​” ដែល​ប្រារព្ធ​ឡើង​ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​ជួយសង្គ្រោះ​កុមារ​កម្ពុជា របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ ទាង អេង ទៀ សីហា បាន​ថ្លែង​នូវ​អំណរគុណ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ជួយសង្គ្រោះ​កុមារ​កម្ពុជា រាប់លាន​នាក់​ដោយ​ឥត​គិ​ថ្លៃ ក្នុង​រយៈពេល​កន្លង ហើយ​មន្ទីរពេទ្យ​នេះ​អាច​ដំណើរការ​ទៅបាន​ក៏​អាស្រ័យ​លើ​កម្លាំង​រួបរួមសាមគ្គី​គ្នា​ដូច​ថ្ងៃនេះ ដែលមាន​ចួ​ល​រួម​យ៉ាងច្រើន​កុះករ បង្ហាញ​ពី​ភាតរភាព និង​សាមគ្គីភាព​ដ៏​រឹងមាំ ក្នុង​ការជួយ​កុមារ​កម្ពុជា​យើង ហើយ​នាឱកាស​ឆ្នាំក្រោយៗ​ទៀត យើង​ស​ង្ឃឹ​ង​ថា នឹងមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ដូច​ថ្ងៃនេះ ដើម្បី​បរិស្ថាន និង​សុខភាព ៕​