ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៧​នាក់​ថ្មី​បន្ថែមទៀត និង អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​៧​នាក់​

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៧​នាក់​ថ្មី​បន្ថែមទៀត ជា​បុរស​ជនជាតិខ្មែរ ក្នុងនោះ ចំនួន​០៤​នាក់ ជា​ក្រុម​មួក​ខៀវ​អង្គការសហប្រជាជាតិ និង ចំនួន​០៣​នាក់​ទៀត ជា​ក្រុម​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី និង អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​៧​នាក់​ថ្មី​បន្ថែមទៀត​ដែរ ។​
​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ទាំងអស់​ចំនួន ២៣៣​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៤៦​នាក់ ហើយ​ក្នុង​ចំនួន​២៣៣​នាក់​នេះ មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​១៥៤​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៤០​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​សរុប​៧៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជា​ស្ត្រី​ជនជាតិ អាមេរិកកាំង ចំនួន​០២​នាក់ ៕