​ភាពខុស​គ្នា​នៃ​ការចុះបញ្ជី​ដី លក្ខណៈ​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ​

មានប្រសាសន៍​លើកឡើង​នៅក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ លោក​ ស៊ុន សុជាតិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ការងារ​សុរិយោដី បាន​លើកឡើង​ថា ការចុះបញ្ជី​ដីធ្លី​មាន​ពី​របៀប គឺ​ការចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ និង​លក្ខណៈ​ដាច់​ដោយ​ដុំ ដោយ​នីតិវិធី​នៃ​ការធ្វើ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះៗ​ប៉ុណ្ណោះ​។​

​លោក ​ស៊ុន សុជាតិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ការងារ​សុរិយោដី​បាន​បន្តទៀតថា ការចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​គឺជា​ការកំណត់​តំបន់​វិនិច្ឆ័យ ដោយ​កំណត់​យក​ទីតាំង​ណាមួយ​ច្បាស់លាស់​ដើម្បី​ចុះបញ្ជី​ឲ្យ​ប្រជាពលរដ្ឋ ដោយ​មិន​ចាំបាច់​ឲ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ទៅ​មន្ទីរ​នោះ​ឡើយ​។

លោក​ ស៊ុន សុជាតិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ការងារ​សុរិយោដី​បាន​បន្ថែមទៀតថា​ចំពោះ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ គឺ​ប្រជាពលរដ្ឋ​ត្រូវ​ស្នើ​សុំ​ទៅ​មន្ទីរ​រៀបចំ​ដែនដី ឬ​ទៅ​ការិយាល័យ​ភូមិបាល​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​ចំពោះ​ប័ណ្ណ​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ធ្វើ​ដាច់​ដោយ​ដុំ និង​អស់​សុពលភាព​នៅពេលដែល ក្រុម​ការងារ​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​ចុះ​ទៅ​ធ្វើ​នៅ​តំបន់​ហើយ និង​មាន​ការ​ចេញ​វិញ្ញាប័ណ្ណប័ត្រ​សម្គាល់ម្ចា​ស់​អ​ចល្យនៈវត្ថុ មាន​តម្លៃ​ជា​កម្មសិទ្ធិ​។​

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ធៀង​ ស្រី​មុំ​