ប្រជា​ការពារ​ភូមិ​ចំនួន​៣០​នាក់ ក្នុងស្រុក​ក្រឡាញ់ ត្រូវបាន​បំពាក់​ឯកសណ្ឋាន​​

នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្នូល ក្នុងស្រុក​ក្រឡាញ់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​វរៈសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បាន​បំពាក់​សណ្ឋាន​ដល់​ប្រជា​ការពារ​ភូមិ​ក្នុង​ឃុំ​ស្នូល ៣០​នាក់ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ ។

​លោក​វរៈសេនីយ៍ឯក ជី បេង​ជន បាន​មានប្រសាសន៍ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត និង ដើម្បី​រក្សា​ការពារ​នូវ​សន្តិសុខ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​នោះ សូមឲ្យ​បងប្អូន​ប្រជា​ការពា​រយើង ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ និង​ចលនា​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​សកម្មភាព​ប្រជា​ការពារ​នៅក្នុង​មូលដ្ឋាន ដែល​មាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជា​ស្នូល​ក្នុង​ការដឹកនាំ​ផ្ទាល់​ក្នុង​កិច្ចប្រតិបត្តិការ​ល្បាត​ត្រួតពិនិត្យ​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​រួមគ្នា​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​យើង និង សហគមន៍​របស់​យើង ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​