អំពើហិង្សា និង​ការយល់ដឹង​ពី​ការកំណត់​បទល្មើស​

អំពើហិង្សា ជា​បទឧក្រិដ្ឋ​មួយ ទោះ​តិចតួច ឬ​គ្មាន​សោះ ហើយ​គួរតែ​អាច​ផ្តន្ទាទោស​។ ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ឆ្នាំ​២០១០ បាន​កំណត់​ពី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​ការផ្តន្ទាទោស​៖ បទ​ឧក្រិដ្ឋកម្ម​តិចតួច ដូចជា ការគំរាមកំហែង​ដែល​បង្ក​ឲ្យមាន​ការខូចខា​ត​អាច​ទទួល​ការដាក់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​មួយថ្ងៃ ឬ​ការផាកពិន័យ​ស្មើគ្នា​, បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ទោស​អតិបរមា ៥​ឆ្នាំ​, បទឧក្រិដ្ឋ​ទោស​ជាប់គុក​អតិបរិមា​គឺ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត ឬ ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​លើសពី ៥​ឆ្នាំ និង​តិចជាង ឬ​ស្មើនឹង​៣០​ឆ្នាំ​។

អំពើហិង្សា​ក្នុង​គ្រួសារ ជា បទឧក្រិដ្ឋ​មួយ ទោះជា​តិចតួច ឬ​គ្មាន​សោះ​។ ចៀសវាង​ការចាត់​ចំណាត់​ថ្នាក់​ផ្ទាល់ខ្លួន​នៃ​អ្វី​ជា​រឿង​ធ្ងន់ធ្ងរ និង​អ្វី​មិន​ធ្ងន់ធ្ងរ ហើយ​ផ្តល់​ឲ្យ​ស្ត្រី​រងគ្រោះ​នូវ​ជម្រើស​យុត្តិធម៌​ទាំងអស់​តាម​ដែល​អាច​ធ្វើទៅបាន​ដោយ​គ្មាន​ការបង្ខិតបង្ខំ​សម្រាប់​ជម្រើស​មួយ​ជា​ជាង​ជម្រើស​ដទៃទៀត​។​ ​ការប្រើប្រាស់​ការផ្សះផ្សា​ជា​មធ្យោបាយ​សាមញ្ញ​មួយ​ក្នុង​ការដោះស្រាយ​ករណី​អំពើហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ជា​បរាជ័យ​មួយ​ក្នុង​ប្រព័ន្ធយុត្តិធម៌​។ ជោគជ័យ​របស់​ស្ត្រី​គឺ​ផ្អែក​ទៅលើ​ប្រព័ន្ធ​ច្បាប់​៕

ដក​ស្រង់ពី​អត្ថ​បទ​បទ​យក​ការណ៍​៖ អ្នក​នាង​ ហេង​ លាង​ស៊ីម