ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​សៀមរាប​ព្រមាន​ដល់​អាជីវកម្ម បូម​ខ្សាច ជីក​ដីក្រហម ខួង​ថ្ម និង គ្រួស​

ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្តសៀមរាប​ថា ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ជីក​ដីក្រហម ខួង​ថ្ម និង​គ្រួស ត្រូវតែ​សុំ​អាជ្ញាប័ណ្ណ ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ជីកដី ក្រោម​១ ហិតា​ត្រូវ​សុំ​ច្បាប់​ក្នុង​ខេត្ត តែ​ចំពោះ​អាជីវកម្ម ខួង​ថ្ម គ្រួស និង​លើសពី ១​ហិតា​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រ​សូង​រ៉ែ ។​លោក មាស ជួ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​បានបង្ហាញ​ថា ក្នុងករណី​អាជីវកម្ម​មាន​អាជ្ញាប័ណ្ណ​តែ​ផលប៉ះពាល់​ដល់​ពលរដ្ឋ មន្ទីរ​និង​ធ្វើ​ការបិទ ឬ ឲ្យ​ម្ចាស់​អាជីវកម្ម​កែលម្អ​កន្លែង​នោះ​ឲ្យ​ដូចដើម​វិញ​។​
( រ៉ែ​សំណង់ មាន​បូម​ខ្សាច់ ជីក​ដីក្រហម ខួង​ថ្ម និង​គ្រួស ការជីក​ដី​យើង​សុំ​ក្នុង​កំរិត​មួយ ក្នុង​ខេត្ត​មានការ​ចុះ​ពិនិត្យ​និង​កំណត់​ទីតាំង​ឲ្យ​គាត់ ការ​បូម​ខ្សាច់​មាន​កំរិត​ធំ កំរិត​តូច ក្រោម​១​ហិតា​ថ្នាក់​ខេត្ត​ចេញ​ច្បាប់​អនុញ្ញាត បើ​លើស​ពី​១​ហិតា​ទៅ​ត្រូវសុំ​ដល់​ក្រសួង​រ៉ែ ហើយ​យើង​ខិតខំ​សិក្សា​ទៅពិនិត្យ​សួរនាំ​បងប្អូន តើ​យើង​អាចឲ្យ​គេ​ធ្វើ​នៅ​កន្លែង​នឹង​បាន​អត់ ការគ្រប់គ្រង​វិស័យ​នេះ​ឲ្យបាន​ល្អ​ប្រសើរ សុំឲ្យ​មាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ បើ​យើង​ពិនិត្យ​ទៅ​វា​ប៉ះពាល់​ជា​អន្លើរៗ ឬ​អាច​ទទួលយក​បាន​អនុញ្ញាត​ឲ្យ​បើក​បន្ត តែបើ​ធ្ញ​ន​ធ្ញ​រ​និង​បិទ ឬ​ម្ចាស់​អាជីវកម្ម​កែលម្អ​កន្លង​នោះ​ឲ្យ​ដូចដើម​វិញ​។ )

ការព្រមាន​របស់​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ចំពោះ​អាជីវកម្ម​បូម​ខ្សាច់ ជីក​ដីក្រហម ខួង​ថ្ម និង​គ្រួស បែបនេះ ដោយសារ​ពលរដ្ឋ​មួយ​ចំនូ​ន​ព្រួយបារម្ភ​ពី​ផលប៉ះពាល់ ទៅលើ​បរិស្ថាន មនុស្ស និង សត្វ​។​
( ស្ទឹង​បង្កោល​ធ្លាប់​ដើរ​តំបន់​នោះ​កាល​មុន​ជា​តំបន់ មិនសូវ​មាន​ជ្រៅ​ទេ តែ​ដល់​ពេល​មាន​អាជីវកម្ម​បូម​ខ្សាច់​ទៅ​ចេះតែ​ជ្រៅ​ទៅៗ​បាក់ៗ​កើត​ជា​ធំ ខ្ញុំ​មិនដឹងថា​ការ​បូម​ខ្សាច់​នេះ​ធ្វើឲ្យប៉ះពាល់ឬ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទេ )( ការជីក​នេះ​ប្រហែង​ជា​មានច្បាប់​ត្រឹមត្រូវ​ហើយ​បើ​មិនមាន​ច្បាប់​តែ​គេ​មិន​ហ៊ាន​ជីក​ទេ ព្រោះ​របរ​នេះ​មិនមែន​តិច​តូច​ទេ ឆ្ងល់​ដែ​ល​ដឹង​ថា​វា​មាន​ផលប៉ះពាល់​ហើយ​តែ​មិនដឹងថា​ទាក់ទង​យ៉ាង​មិច​ឲ្យ​អាជ្ញាធ​រគាត់​ជួយ​មក​មើល ជួយ​អន្តរាគមន៍ )

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ហាង​ សុជាតា