ម្សិលមិញ ក្រុម​ប្រតិភូ​ក្រសួង​ព័ត៌មាន ចុះ​ត្រួតពិនិត្យ​ទីតាំង​សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី នា​ពាក់កណ្ដាល​ខែមិថុនា នៅ​ខេត្តសៀមរាប​

កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន និង ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ដឹកនាំ​ក្រុមការងារ​អនុគណៈកម្មការ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ហៅ​កាត់​ថា AMS ( Asia Media Summit 2019 Angkor ) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយនឹង​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១០-១៥ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ។

​ក្នុងឱកាស​ចុះមក​ពិនិត្យ​នេះ ដើម្បី​សិក្សា​វាយតម្លៃ​លើ​ការងារ​ទាំងអស់ ដែល​សម្រេចបាន និង​ពិនិត្យ​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់​ត្រូវធ្វើ​បន្តទៀត នៅ​សណ្ឋាគារ​សុខា​សៀមរាប ៕​