ម្សិលមិញ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគា​រ​ពិភពលោក (WB-EDs)

នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សាធារណការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នាយក​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក SUBRAMANI ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​និង​តម្រូវការ​នានា​សម្រាប់​ការអភិវឌ្ឍ និង​គ្រប់គ្រង​បណ្តាញ​សំណល់​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប ។

​គម្រោង​សាងសង់​លូ​ខ្នែង និង​ខ្នែង​រង ត្រូវបាន​អនុម័ត​នា​ថ្ងៃទី​២៨ ខែ មីនា ឆ្នាំ​២០១៩ ដូច្នេះ នេះ​គឺជា​ឧកាស​មួយ​សម្រាប់​បង្ហាញ​ដល់​គណៈប្រតិភូ​ធនាគារ​ពិភពលោក អំពី​បញ្ហា​ប្រឈម​នានា ក៏ដូចជា​តម្រូវការ​ជាក់ស្តែង​សម្រាប់​ពេលបច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត ក្នុងការ​ប្រតិបត្តិ ថែទាំ និង​ប្រមូល​សេវា​ទឹក​សំណល់​ប្រកបដោយ​និរន្តរភាព ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព លើ​ប្រព័ន្ធ​ទឹក​សំណល់​នៅ​ខេត្តសៀមរាប ៕​